Browsing: Lexus

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Lexus បានប្រកាសចេញរថយន្តស៊េរីថ្មីចំនួន ៣ ម៉ូដែល គឺ Lexus LBX, Lexus TX និង Lexus GX ឆ្នាំ២០២៤ ដែលបានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និង អង្រួនចិត្តចង់បានយ៉ាងខ្លាំង។

ឥឡូវនេះ Lexus ចាប់ផ្តើម​ទន្ទ្រានយកទីផ្សាររថយន្តធុនតូចៗហើយ ដោយបានបញ្ចេញ​រថយន្តរាងតូចច្រឡឹងដ៏ថ្មីសន្លាង​បំផុតរបស់ខ្លួនគឺម៉ូឌែល LBX។ រថយន្តនេះ ស្រដៀង​នឹង​ Toyota Yaris Cross ដែរ ដោយ​អភិវឌ្ឍលើ​គ្រោងឆ្អឹង TNGA-B។

ជាលើកដំបូង​ក្នុងរយៈពេល១៤ឆ្នាំមកនេះ ទីបំផុត​ Lexus បាន​សម្រេចចិត្តកែរូបរាងថ្មីលើ​ម៉ូឌែល GX 2024 ដែល​ទើបប្រកាសចេញក្តៅៗ។ មិនត្រឹមតែរូបរាង​ជ្រុងៗ​បែបថ្មីនោះទេ ប៉ុន្តែ​វាក៏មានទំហំធំជាងមុន ពិសេស​ម៉ាស៊ីនកាន់តែខ្លាំងផងដែរ។

Lexus បាន​ប្រកាស​ចេញ​រថយន្ត SUV កៅអី៣​ជួរ ថ្មីសន្លាង​បំផុតរបស់ខ្លួនគឺ TX 2024 ដែល​ប្រើគ្រោង​ឆ្អឹង​ដូចគ្នា​នឹង Toyota Grand Highlander ដែរ។