Browsing: ស្មាតហ្វូន

OPPO ទើបតែបានបញ្ចេញ​ត្រកូល Reno ៣ម៉ូឌែល​នៅក្នុងប្រទេសចិន ដែលសុទ្ធសឹងជាស្មាតហ្វូនលំដាប់មធ្យម គឺ Reno10, Reno10 Pro និង Reno10 Pro+។

ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple គឺ​ iPhone 15 ត្រូវបាន​រំពឹង​ថា នឹងចាប់ផ្តើម​ផលិត​នៅក្នុងខែមិថុនា​ខាងមុខនេះហើយ ខណៈក្រុមហ៊ុន Foxconn ដែល​ជាអ្នកដំឡើង iPhone ឱ្យ Apple បាន​នឹង​កំពុង​ជ្រើសរើស​កម្មករថ្មីៗ ជាមួយ​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​ជាច្រើន។

ក្រុមហ៊ុន HTC បានប្រកាសវិលត្រឡប់មកកាន់ទីផ្សារស្មាតហ្វូនជាថ្មី ជាមួយទូរស័ព្ទម៉ូឌែលថ្មី ស៊េរីទំនើប ដែលមានឈ្មោះថា HTC U23 Pro។

realme បាន​ប្រកាស​ចេញផ្លូវការស្មាតហ្វូន​លំដាប់ថវិកាថ្មីរបស់ខ្លួនម៉ូឌែល C53 នៅ​ប្រទេស​ម៉ាឡេស៊ី ដែលមានចំណុចច្រើន​គួរឱ្យទាក់ទាញ ពិសេស​គឺ​ភ្នែក៣ រាងជ្រុងៗ មើលទៅ​ស្រដៀង​នឹង iPhone ដែរ ប៉ុន្តែវាត្រឹមជាកាមេរ៉ាភ្លោះ និងពិលតែប៉ុណ្ណោះ មិនមែន​ជាកាមេរ៉ា ៣គ្រាប់នោះទេ។

លេចចេញដំណឹងថា ទូរស័ព្ទ Google Pixel 8 ដែលជាទូរស័ព្ទស៊េរីថ្មីរបស់ក្រុមហ៊ុន Google នឹងកែប្រែធំទៅលើកាមេរ៉ាខាងក្រោយ។