Author: Somboktech Auto

កាមេរ៉ានៅលើទីផ្សារមានច្រើនជម្រើស ហើយថ្ងៃនេះយើងនឹងលើកយកកាមេរ៉ាចំនួន ៣ម៉ូឌែល ដែលស្ថិតក្រោមកញ្ចប់លុយ ៥០០ដុល្លារ។ ១.​Sony ZV 1F តម្លៃ ៤៩៩ដុល្លារ ក្នុងកញ្ចប់តឹកលុយប៉ុននេះអ្នទទួលបានកាមេរ៉ាមួយដែលអាចផ្តិតយកវីដេអូក្នុងកម្រិត 4K ល្បឿន 30p ឬបើ 1080 បានដល់ 120p ល្អសម្រាប់អ្នកចូលចិត្តថត Slowmotion។ បន្ថែមពីនេះគឺអេក្រង់ច្បាស់ទំហំ ៣អ៊ីញអាចកាច់មើលមុខខ្លួនយើងបាន។ ចំណែកការថតយករូបសន្លឹកវិញវាក៏អាចធ្វើបានក្នុងកម្រិតល្អ ២០មេហ្គាភិកសេល ជាប្រភេទ CMOS Sensor ទំហំ ១អ៊ីញ។ លក្ខណៈពិសេសរបស់វានោះគឺទម្ងន់ស្រាលត្រឹម​ ២៦៥ក្រាមប៉ុណ្ណោះ។ ២. Canon G7x តម្លៃ ៤xxដុល្លារ មិនខុសពី Sony ខាងលើវាជាប្រភេទកាមេរ៉ា Vlog មិនអាចប្តូរកែវលេនបាន។ វាអាចផ្តិតយកវីដេអូក្នុងកម្រិត 1080P 60fps មិនអាចថតដល់ 4K នោះទេ។ ចំណែករូបភាពអាចផ្តិតបានទំហំ ២០មេហ្គាភិកសេល BSI-CMOS sensor។ ៣. Gopro Hero 9 Black ឈុត ៣xxដុល្លារ តោះរូបរាងវាតូច តែសមត្ថភាពរបស់វាមិនធម្មតានោះទេ។ វាជាប្រភេទកាមេរ៉ាសម្រាប់អ្នកចូលចិត្តផ្សងព្រេង ជិះម៉ូតូ ជាដើមព្រោះវាធន់នឹងការធ្លាក់ និងជម្រាបទឹក។ សមត្ថភាពថតវីដេអូរបស់វាមានកម្រិត 5K និងរូបសន្លឹកបានដល់២០មេហ្គាភិកសេល។ មូលហេតុដែលអ្នកគួរទិញវានោះគឺដោយសារវាអាចប្រើបានគ្រប់ពេល មិនថាកំពុងជិះម៉ូតូ ឬដើរ ឬរត់ អ្នកនៅតែអាចប្រើវាបានដោយភាពងាយស្រួល។

Read More

ក្រុមហ៊ុនសូនីបានប្រកាសចេញនូវកាមរ៉ាកម្រិតថវិកាកូនពៅតម្លៃធូរជាងគេ គឺសេរី​ A6700 ចូលក្នុងត្រកូលកាមេរ៉ា​ Alpha 6000 ស័ក្កសមសម្រាប់អ្នកធ្វើ Vlog និងអ្នកបង្កើតមាតិកា។ លើកនេះសូនីមិនកំណាញ់ក្នុងការបំពាក់មុខងារកំពូលចូលក្នុងតួរកាមេរ៉ាដ៏តូចច្រឡឹងនេះឡើយ។ Sony A6700 បំពាក់ដោយសេនស័រចាប់រូបភាពទំហំ 26MP ដូចដែលធ្លាប់ឃើញមាននៅលើកាមេរ៉ា A6600 ចេញកាលពីកន្លងទៅ។ ទោះជាដូចគ្នាមែន តែលើកនេះ Sony អាចអនុញ្ញាត្តិឲ្យកាមេរ៉ាថ្មីនេះអាចថតវីដេអូបានទំហំ 4K ក្នុងកម្រិត 4K 120FPS ដែលបច្ចុប្បន្នកម្រនឹងមានកាមេរ៉ាណាដែលអាចថតបានដល់កម្រិតប៉ុននេះណាស់។ ស្ថិតក្នុងកញ្ចប់ទឹកលុយ ១៤០០ដុល្លារ​ កាមេរ៉ានេះបំពាក់ដោយមុខងារចាប់ Auto Focus ជំនួយដោយ AI ដូចមាននៅលើកាមេរ៉ាកំពូល Sony A7R V ដែលមានតម្លៃដល់ទៅជិត ៤០០០ដុល្លារឯណោះ។ មុខងារនេះជួយឲ្យការចាប់យកមនុស្ស ឬ វត្ថុកាន់តែមានភាពសុក្រិត អាចទាយដឹងពីអ្នីដែលអ្នកថតចង់ចាប់យក កាត់បន្ថយការចាប់ Focus ច្រឡំ។ លើសពីនេះវាក៏មានសមត្ថភាពអាចសម្គាល់នូវសត្វ ក៏ដូចជាសត្វល្អិតតូចៗបានផងដែរ ដែលលើម៉ូឌែលមុនៗមានត្រឹមតែមុខងារ Eyes Auto Focus ប៉ុណ្ណោះ។ ទោះ Sony A6700 មិនមានអ្វីថ្មីច្រើនពីសេរីមុន A6600 តែវាគឺជម្រើសដ៏ល្អសម្រាប់អ្នកដែលមិនទាន់មានកាមេរ៉ា និងសមបំផុតសម្រាប់អ្នកបង្កើតមាតិកា អ្នកផលិតវីដេអូ ឬថតរូបភាព បែបអាជីពក្នុងកញ្ចប់តម្លៃទាបជាងគេក្នុងត្រកូលកាមេរ៉ាកម្រិតខ្ពស់របស់ Sony៕

Read More

គិតត្រឹមម្សិលមិញ Xiaomi Mix Fold 2 ត្រូវបានគេស្គាល់ថាជាប្រភេទទូរសព្ទអេក្រង់បត់ដែលមានកម្រាស់ស្តើងជាងគេ ពោលគឺ ១១.២ មីល្លីម៉ែត្រ​ ប៉ុន្តែតំណែងនេះមិនអាចឈរបានយូរឡើយដោយយប់មិញនេះ​​ Honor បានបញ្ចេញទូរសព្ទបត់អេក្រង់ថ្មីមានកម្រាស់ត្រឹមតែ ៩.៩មីល្លីម៉ែត្រពេលបត់ និងស្តើងត្រឹម ៤.៧មីល្លីម៉ែត្រនៅពេលពន្លាចេញ។ ទូរសព្ទនេះប្រើប្រាស់អេក្រង់ខាងក្រៅប្រភេទ OLED ទំហំ ៦.៤៣អ៊ីញ បញ្ចេញពណ៌បានកម្រិត 10bits ក្នុងកម្រិតបង្ហាញ 2,376 x 1,060px ជាមួយល្បឿធ្វើឲ្យស្រស់ 120Hz។ ចំណែកអេក្រង់ខាងក្នុងដែលជាបេះដូងរបស់វាជាប្រភេទ LTPO OLED ទំហំ ៧.៩៥ អ៊ីញអាចបង្ហាញរូបភាពបានក្នុងកម្រិត 2,156 x 2,344 ភ្ជាប់ដោយត្រចៀកបត់ ប្រើប្រាស់បច្ចេកវិទ្យា 3D printed លើដែកទីតាញ៉ូមដែលអាចបត់បានដោយរលូនមិនមានគន្លាក់ ជាលក្ខណៈពិសេសជួយឲ្យទូរសព្ទខាងលើក្លាយជាទូរសព្ទដែលស្តើងជាងគេបំផុតនាពេលបច្ចុប្បន្ន។ ទូរសព្ទបត់នេះនឹងចេញលក់ក្នុងជម្រើស ៤ពណ៌គឺ ខ្មៅ, ខ្មៅសូត្រ, ពណ៌ស្វាយសូត្រ និងពណ៌ទឹកមាស ជាមួយតម្លៃចាប់ផ្តើមពី ជាង១២០០ដុល្លារសម្រាប់ម៉ាស៊ីន12/256GB។

Read More

Nothing Phone ដែលគេស្កាល់ថាជាទូរសព្ទដែលមានការរចនាប្លែកពីគេនោះ បានចេញជំនាន់ថ្មីមួយទៀតហើយ គឺNothing Phone 2 បន្ទាប់ពីមានរូបភាពបែកធ្លាយជាច្រើន។ ទោះបីជាមានឈ្មោះថា nothing Phone ជំនាន់ទី២មែន​ ក៏ប៉ុន្តែវាហាក់មិនមានការផ្លាស់ប្តូរអ្វីធំដុំនោះទេ ដោយចំណុចខុសគ្នាដែលគួរឲ្យចាប់អារម្មណ៍នោះគឺផ្ទៃខាងក្រោយមានភាពមូលជាងមុន ងាយស្រួលសម្រាប់ការចាប់កាន់។ មួយផ្នែកវិញទៀតគឺការផ្លាស់ប្តូរទៅលើអំពូល LED ផ្នែកខាងក្រោយដែលជាអត្តសញ្ញានរបស់ Nothing Phone ផ្ទាល់ គឺអំពូល LED តាំង១១កន្លែងផ្គុំឡើងដោយអំពូល​ LED ចំនួន​៣៣គ្រាប់។ ផ្តល់មកវិញនូវមុខងារ ផ្តល់ដំណឹងថ្មី​ទាក់ទងទៅលើការតំឡើងបន្ថយសំឡេង និង ការកំណត់ម៉ោងជាដើម។ Nothing Phone 2 បំពាក់ដោយអេក្រង់ LTPO OLED ទំហំ 6.7 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ FHD+ និងrefresh rate 120Hz ។ រន្ធកាមេរ៉ាខាងមុខ ប្រភេទ​ punch hole ឥឡូវនេះត្រូវបានប្តូរមកនៅនៅចំកណ្តាលវិញទំហំ 32MP ប្រើប្រាស់សេនស័រ Sony IMX615 អាចថតវីដេអូក្នុងកម្រិត 1080p ល្បឿន 60fps ។ ចំណែកកាមេរ៉ាក្រោយទំហំ 50Mp ប្រើសេនស័រ Sony IMX890 គាំទ្រមុខងារទប់លំនឹង OIS និង EIS​ ផងដែរ។ ចំណុចរសើបចុងក្រោយនោះគឺ Nothing ឈប់បមបាក់ឈីបកម្រិតមធ្យម ដោយជំនួសមកវិញនូវឈីបកំពូលSnapdragon 8 + Gen 1 ជាមួយជម្រើសទំហំ RAM 8GB និង 12GB។ ទូរសព្ទនេះនឹងដាក់លក់ជាមួយតម្លៃចាប់ផ្តើមពី 599$ សម្រាប់ម៉ូឌែល 8/128GB ។

Read More

ពេលដែល iPhone 14 ចេញលក់កាលពីចុងឆ្នាំ២០២២ នៅលើទីផ្សារអឺរ៉ុបឃើញមានការកើនឡើងថ្លៃរហូតដល់ខ្ទង់២០០ដុល្លារ។ ត្បិតថាទីផ្សារអាមេរិក មិនទទួលរងឥទ្ធិពលឡើងថ្លៃនេះ ប៉ុន្តែសម្រាប់អ្នកចង់ទិញ iPhone 15 Pro Max នឹងត្រូវចំណាយប្រាក់ច្រើនជាងមុន។ បើតាមលោក Jeff Pu នៃវិទ្យាស្ថានស្រាវជ្រាវបច្ចេកវិទ្យាមួយ រំពឹងថាត្រកូល iPhone 15 នឹងចូលរោងចក្រផលិតខ្នាតធំនៅខែសីហា។ បន្ថែមពីនេះលោកក៏បានព្រមានថា Apple អាចនឹងដំឡើងថ្លៃម៉ូដែល Pro Max។ សម្រាប់ iPhone 14 Pro Max ដែលដាក់លក់នៅអាមេរិកតម្លៃចាប់ពី ១០៩៩ដុល្លារ លោក Jeff Pu ជឿថា iPhone 15 Pro Max នឹងដាក់លក់ក្នុងតម្លៃខ្ពស់ជាងនេះ។ ជាមួយការកើនឡើងតម្លៃនេះដែរ ក៏មានការរំពឹងថា iPhone 15 Pro Max នឹងមានចំណុចមួយចំនួនពិសេសលើស iPhone 15 Pro ដូចជាការបំពាក់ឡេន Periscope ជាដើម៕

Read More

Apple បានបន្ថែមកុំព្យូទ័រ 12-inch MacBook ចូលទៅក្នុងបញ្ជីផលិតផលហួសសម័យ ដែលមានន័យថាកុំព្យូទ័រនឹងលែងទទួលបានការបម្រើសេវាកម្មពីហាង Apple Stores និងហាងចែកចាយផលិតផល Apple ផ្លូវការតទៀតហើយ។ ប្រកាសចេញដំបូងកាលពីខែមីនា ឆ្នាំ២០១៥ កុំព្យូទ័រ 12-inch MacBook នេះមានការឌីហ្សាញស្ដើង និងស្រាលបំផុត ជាមួយតម្លៃចាប់ពី ១២៩៩ដុល្លារ វាមានបំពាក់ឈីប Intel Core M ក្រាហ្វិកកាត Intel HD 5300 RAM ទំហំ 8GB និងអង្គផ្ទុកទំហំ 256GB។ គួរដឹងថាវាគឺជាកុំព្យូទ័រ MacBook ដំបូងគេដែលមានប្រើប្រាស់ក្ដារចុច Butterfly ជាក្ដារចុចដែលងាយខូចជាងគេ ដែលនាំឲ្យ Apple សម្រេចប្ដូរឈប់ប្រើក្ដារចុចប្រភេទនេះ បន្ទាប់ពីរងពាក្យបណ្ដឹងច្រើនករណី។ កុំព្យូទ័រនេះទទួលបានការអាប់ដេតនៅខែមិថុនា ឆ្នាំ២០១៧ រួចត្រូវបានបញ្ឈប់ការផលិត និងការលក់ នៅខែកក្កដា ឆ្នាំ២០១៩៕

Read More

តាមការចុះផ្សាយនាថ្មីៗនេះបានឲ្យដឹងថាក្រុមហ៊ុន Apple បានធ្វើការកុម្ម៉ង់ទិញអេក្រង់សម្រាប់ iPhone 15 Pro ច្រើនជាង iPhone 14 Pro ពីដៃគូផ្គត់ផ្គង់របស់ខ្លួន។ នាពេលនេះដែរ AppleInsider បានរាយការណ៍ថាការបង្កើនការផលិតនេះបានរីកទៅដល់ក្រុមហ៊ុន Foxconn ដែលជាដៃគូផ្គត់ផ្គង់របស់ Apple ដោយពេលនេះ Foxconn កំពុងតែជ្រើសរើសបុគ្គលិកច្រើនសន្ធឹកដើម្បីត្រៀមសម្រាប់ការផលិត iPhone 15។ ដំណឹងនៃការរើសបុគ្គលិកនេះ បានលេចចេញពីអ្នករើសបុគ្គលិកឈ្មោះថា Zhao ដោយគេដឹងថា Foxconn កំពុងតែរើសបុគ្គលិកបណ្ដោះអាសន្ន និងបុគ្គលិកយូរអង្វែង ជាមួយប្រាក់កម្រៃ៣ដុល្លារ ក្នុងមួយម៉ោង។ ក្រុមហ៊ុនថែមទាំងផ្ដល់ប្រាក់រង្វាន់ ១១០៥ដុល្លារ ដល់អតីតបុគ្គលិកដែលអាចចូលរួមបំពេញការងារម្ដងទៀតនៅពេលដែលការផលិតឈានដល់ចំណុចកំពូល។ បុគ្គលិកថ្មីក៏ទទួលបានប្រាក់រង្វាន់ដែរ ហើយ Foxconn ក៏មានផ្ដល់ប្រាក់រង្វាន់ដល់បុគ្គលិកដែលជួយស្វែងរកបុគ្គលិកឲ្យក្រុមហ៊ុន។ បន្ថែមពីនេះ Foxconn ក៏គ្រោងបង្កើនទំហំផលិតនៅប្រទេសដទៃដូចជានៅប្រទេសឥណ្ឌា និងវៀតណាម៕

Read More

ក្រុមហ៊ុន HMD បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូន Nokia G42 ជាទូរសព្ទតម្លៃធូរថ្លៃដែលផ្ដោតលើសមត្ថភាពដែលអាចជួសជុលបានយ៉ាងងាយ។ សម្រាប់ស្មាតហ្វូននេះ HMD បានសហការជាមួយ iFixit ដើម្បីនាំយកការណែនាំអំពីការជួសជុល និងគ្រឿងបន្លាស់ដូចជាអេក្រង់ ថ្ម និងរន្ធសាកភ្លើង សម្រាប់ម៉ូដែល G42 នេះសម្រាប់រយៈពេល៥ឆ្នាំ ហើយវាក៏ជាស្មាតហ្វូន 5G ដំបូងរបស់ HMD ដែលអតិថិជនអាចជួសជុលដោយខ្លួនឯងបាន។ ស្មាតហ្វូននេះបំពាក់អេក្រង់ IPS LCD ទំហំ ៦,៥៦អ៊ីញ ដែលមានកម្រិតបង្ហាញ HD+ និងមានល្បឿន 90Hz។ អេក្រង់របស់វាមានស្នាមឆកដូចជាតំណក់ទឹកសម្រាប់បំពាក់កាមេរ៉ាមុខទំហំ 8MP និងការពារដោយបន្ទះអេក្រង់ Gorilla Glass 3។ ផ្នែកខាងក្រោយនៃស្មាតហ្វូននេះបានផលិតចេញពីផ្លាស្ទិកកែច្នៃឡើងវិញ និងមានបំពាក់កាមេរ៉ាទំហំ 50MP អមជាមួយកាមេរ៉ាប្រភេទ macro ទំហំ 2MP និងកាមេរ៉ាវាស់ជម្រៅទំហំ 2MP ដូចគ្នា។ នៅខាងក្នុងមានបន្ទះឈីប Snapdragon 480+ ជាមួយជម្រើស RAM 4 ឬ 6GB និងអង្គផ្ទុកទំហំ 128GB ដែលអាចពង្រីកទំហំបានដោយញាត់មេមូរីកាត។ សម្រាប់ថ្មគឺមានទំហំ 5,000 mAh និងអាចសាកល្បឿន 20W ដែលសាកម្ដងអាចប្រើបានរហូតដល់៣ថ្ងៃ ប្រសិនបើប្រើតាមបែបទូទៅ។ Nokia G42 មានជម្រើសពណ៌ស្វាយ និងពណ៌ប្រផេះ ដោយមានតម្លៃចាប់ផ្ដើមពីប្រមាណ ២៨០ដុល្លារ ខណៈគ្រឿងបន្លាស់ដូចជាអេក្រង់មានតម្លៃប្រមាណ ៥០ដុល្លារ, ថ្មមានតម្លៃប្រមាណ ២៥ដុល្លារ និងរន្ធសាកថ្មតម្លៃប្រមាណ ២០ដុល្លារ៕

Read More

តាមការរាយការណ៍របស់លោក Mark Gurman នៃសារព័ត៌មាន Bloomberg បានឲ្យដឹងថា ឆាប់ៗខាងមុខនេះ ក្រុមហ៊ុន Apple នឹងផ្លាស់ប្ដូរ iPhone XS នៃបុគ្គលិកលក់រាយតាមហាង Apple Store ជំនួសដោយ iPhone 14 ថ្មីសន្លាង។ គួរដឹងថា iPhone XS ដែលបុគ្គលិក Apple ប្រើ គឺក្នុងគោលបំណងប្រើប្រាស់សម្រាប់ជំនួយដល់ការលក់ ដោយ iPhone ទាំងនោះ ត្រូវមានដាក់សម្បកការពារពិសេសម្យ៉ាង។ កាលពីឆ្នាំមុន ជាមួយការដាក់ដំណើរការមុខងារ Tap to Pay ហាងលក់ Apple មួយចំនួន ចាប់ផ្ដើមទទួលយកការទូទាត់ប្រាក់តាមទូរសព្ទដៃ ហើយបុគ្គលិក Apple អាចប្រើ iPhone ទាំងនេះ ដើម្បីផ្ញើវិក័យបត្រទៅអតិថិជនបានផងដែរ។ iPhone XS បានប្រកាសចេញកាលពីឆ្នាំ២០១៨ ហើយត្បិតថាវាមានការឌីហ្សាញដូច iPhone X ប៉ុន្តែវាមានចំណុចល្អប្រសើរមួយចំនួនដូចជាកាមេរ៉ា និងបន្ទះឈីបថ្មី A12 Bionic៕

Read More

មួយរយៈចុងក្រោយគេបានឃើញក្រុមហ៊ុនទូរសព្ទបានបង្កើនទំហំ RAM លើស្មាតហ្វូនរបស់ពួកគេ ដោយមានចន្លោះពី 8GB ទៅ 16GB ត្បិតអីស្មាតហ្វូន Gaming ម៉ូដែល REDMAGIC 7 Pro មាន RAM ធំដល់ 18GB។ ពេលនេះដែរ អ្នកឲ្យតម្រុយផ្នែកបច្ចេកវិទ្យាឈ្មោះថា Digital Chat Station បានអះអាងលើបណ្ដាញ Weibo ថាស្មាតហ្វូននាពេលអនាគតនឹងមាន RAM ទំហំដល់ 24GB។ ប្រភពខាងលើមិនបាននិយាយអំពីម៉ូដែលស្មាតហ្វូនដែលនឹងមាន RAM ធំថ្នាក់នេះទេ ប៉ុន្តែបានលើកឡើងពីឈ្មោះ “Oga” ជាឈ្មោះតំណាងឲ្យសម្ព័ន្ធ OnePlus, OPPO និង Realme៕

Read More