Author: Songha

នេះគឺជាឡាន Chevrolet Traverse ឆ្នាំ 2024 ដែលទើបតែបានបង្ហាញខ្លួនថ្មីៗ ហើយវាអាចមានតម្លៃចាប់ពីខ្ទង់ $35,000 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក នៅពេលចេញលក់ជាផ្លូវការ នៅដើមឆ្នាំ 2024។ ឡាន SUV កៅអី 3 ជួររបស់អាមេរិកមួយនេះ លែងប្រើម៉ាស៊ីនចាស់ ចំណុះ 3.6L ទំហំ 6 ស៊ីឡាំងទៀតហើយ ដោយជំនួសមកវិញនូវ ម៉ាស៊ីនសាំង ចំណុះ 2.5L Turbo ទំហំ 4 ស៊ីឡាំងថ្មី ដែលអាចបង្កើតកម្លាំងបាន 315 HP និង កម្លាំងរមួល 429 NM ខណៈម៉ាស៊ីនចាស់របស់វាអាចបង្កើតកម្លាំងបានត្រឹម 310 HP និង កម្លាំងរមួល 360 NM ប៉ុណ្ណោះ។ ចំពោះម៉ាស៊ីនថ្មីនេះដែរ ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ ហើយមានទាំងជម្រើសប្រើប៉ុង 1 និង ប៉ុង 2 ដែលអាចអូសសណ្តោងបានទម្ងន់ដល់ 2.2 តោនឯណោះ។ បើនិយាយពីរូបរាងវិញ ឡាន Chevrolet Traverse ឆ្នាំ 2024 មានការរចនាបែបហាប់ណែន និង ទាក់ទាញ ប្រៀបបីដូចជាកូនកាត់រវាងម៉ូដែល Silverado និង Suburban អីចឹង។ នៅផ្នែកខាងមុខ វាបានបំពាក់ប៉ាណាធំ បែបមាំ អមដោយអំពូលបំភ្លឺពេលថ្ងៃ LED ដែលស្ថិតនៅពីលើសំណុំចង្កៀងមុខ LED ដែលមើលទៅពិតជាកាចខ្លាំង។ ចំណែកឯផ្នែកចំហៀងវិញ វាមានជម្រើសយ៉ាន់កង់ទំហំដល់ទៅ 22 អ៊ីញ ខណៈផ្នែកខាងក្រោយរបស់វា បានបំពាក់ស្តុប LED 2 ជាន់ រចនាថ្មីយ៉ាងស្រស់ស្អាត និង មានបំពង់ស៊ីម៉ាំង 4 ទៀតផង។ ក្រុមហ៊ុន Chevrolet ក៏ផ្តល់ Option Z71 ថ្មី…

Read More

នេះគឺជាឡាន Hyundai Santa Fe ឆ្នាំ 2024 ដែលទើបតែបង្ហាញខ្លួនថ្មីៗ និង បានផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង ហើយវាអាចមានតម្លៃចាប់ពីខ្ទង់ $33,000 នៅសហរដ្ឋអាមេរិក។

Read More

នេះគឺជាឡានភីកអាប់ខ្នាតធំ ទាំង 10 ម៉ូដែល មានសមត្ថភាពអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលតិចបំផុត ប្រចាំឆ្នាំ 2023។

Read More

នេះគឺជាឡាន Mercedes CLE ឆ្នាំ 2024 ដែលទើបតែបង្ហាញខ្លួនថ្មីៗ ហើយវាអាចមានតម្លៃចាប់ពីខ្ទង់ $55,000 ឡើងទៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។

Read More

នេះគឺជាឡានអគ្គិសនីខ្នាតតូច Microlino ឆ្នាំ 2023 ដែលមានតម្លៃចាប់ពីខ្ទង់ $19,000 ដល់ $24,000 សម្រាប់ទីផ្សារអឺរ៉ុប។ ឡានអគ្គិសនីខ្នាតតូចរបស់ក្រុមហ៊ុន Micro Mobility នៃប្រទេស Switzerland មួយនេះ ចែកចេញជា 3 ម៉ូដែល គឺ Urban, Dolce និង Competizione ហើយផ្តល់ជម្រើសអាគុយចំនួន 2 គឺ ទំហំ 10.5 kWh ដែលសាកភ្លើងមួយពេញ អាចជិះបានចម្ងាយ 177 KM និង ទំហំ 14 kWh ដែលសាកភ្លើងមួយពេញ អាចជិះបានចម្ងាយ 230 KM។ វាបំពាក់ម៉ូទ័រអគ្គិសនីមួយ ដែលអាចបង្កើតកម្លាំងបាន 17 HP និង កម្លាំងរមួល 89 NM ដែលអាចរត់ពីកុងទ័រ 0-50 KM/H ប្រើពេល 5 វិនាទី និង មានល្បឿន Top Speed 90 KM/H។ បើនិយាយពីការសាកភ្លើងវិញ វាចំណាយពេល 3 ម៉ោង (14 kWh) និង 4 ម៉ោង (10.5 kWh) អាស្រ័យលើទំហំអាគុយ ហើយថែមទាំងគាំទ្រ ការសាកភ្លើងល្បឿនលឿន ដែលចំណាយពេលត្រឹម 1 ម៉ោងប៉ុណ្ណោះ។ វាមានប្រវែងតួខ្លួន 2.5 ម៉ែត្រ ទទឹង 1.4 ម៉ែត្រ និង កម្ពស់ 1.5 ម៉ែត្រ។ បើនិយាយពីរូបរាងវិញ ឡាន Microlino ឆ្នាំ 2023 មានការឌីហ្សាញបែបមូលៗ Cuteៗ គួរឲ្យស្រលាញ់ ប៉ុន្តែមានបង្កប់លក្ខណៈពិសេសជាច្រើន ដូចជា អំពូលបំភ្លឺពេលថ្ងៃ LED…

Read More

នេះគឺជាឡាន Kia Picanto ឆ្នាំ 2024 ដែលទើបតែបង្ហាញខ្លួនក្តៅៗ ហើយវាមានតម្លៃចាប់ពីខ្ទង់ $17,000 នៅលើទីផ្សារបរទេស។ ឡានខ្នាតតូចរបស់កូរ៉េមួយនេះ លែងប្រើម៉ាស៊ីន Turbo ទៀតហើយ ដោយជំនួសមកវិញនូវម៉ាស៊ីនថ្មី ចំនួន 2 ប្រភេទ គឺ ម៉ាស៊ីនសាំង ចំណុះ 1.0L MPi ទំហំ 3 ស៊ីឡាំង និង ម៉ាស៊ីនសាំង ចំណុះ 1.2L MPi ទំហំ 4 ស៊ីឡាំង ដូចទៅនឹងឡាន Hyundai i10 ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Kia មិនទាន់បានបញ្ជាក់ពីតួលេខ នៃកម្លាំងជាក់លាក់របស់វាឡើយ ប៉ុន្តែសម្រាប់ឡាន Hyundai i10 គឺមានកម្លាំង 66 HP សម្រាប់ប្រភេទម៉ាស៊ីន 1.0L និង កម្លាំង 83 HP សម្រាប់ប្រភេទម៉ាស៊ីន 1.2L។ យ៉ាងណាមិញ ឡាន Kia Picanto ឆ្នាំ 2024 នឹងដំណើរការដោយប្រព័ន្ធបើកបរប៉ុង 1 (FWD) និង ជម្រើសប្រអប់លេខដៃ 5 វគ្គ ឬ ប្រអប់លេខអូតូ 5 វគ្គ។ ក្រុមហ៊ុន Kia អះអាងថា ចំពោះអ្នកចង់បានភាពសន្សំសំចៃ អាចជ្រើសរើសយកប្រភេទម៉ាស៊ីន 1.0L ព្រោះវាមានកម្រិតស៊ីសាំងជាមធ្យម ត្រឹមតែ 3.9L/100KM ប៉ុណ្ណោះ ខណៈប្រភេទប្រើម៉ាស៊ីន 1.2L មានកម្រិតស៊ីសាំងជាមធ្យម 4.5L/100KM ហើយមានចំណុះធុងសាំង 35L។ បើនិយាយពីរូបរាងវិញ ឡាន Kia Picanto ឆ្នាំ 2024 មានការឌីហ្សាញមុខមាត់ថ្មី ទាក់ទាញជាងមុន ជាមួយនឹងការបំពាក់ចង្កៀងមុខ LED រាងជាអក្សរ…

Read More

នៅក្នុងសម័យកាលទំនើបបច្ចុប្បន្ននេះ ការរក្សាទំនាក់ទំនង និង ការរក្សាសុខភាពឲ្យល្អ គឺ ជារឿង ២ ដែលសំខាន់បំផុត។ ហើយនាឡិកាដៃវៃឆ្លាត ឬយើងហៅថា Smartwatch គឺជាឧបករណ៍មួយ ដែលដើរតួយ៉ាងសំខាន់ អាចធ្វើរឿងទាំង ២ នេះបានយ៉ាងល្អបំផុត។

Read More

នេះគឺជាឡានអគ្គិសនីទាំង 10 ម៉ូដែល ដែលសាកភ្លើងមួយពេញអាចជិះបានចម្ងាយបំផុត ប្រចាំឆ្នាំ 2023។

Read More

នេះគឺជាភីកអាប់ RAM Rampage ឆ្នាំ 2024 ដែលជាម៉ូដែលថ្មី សម្រាប់ទីផ្សារអាមេរិកខាងជើង ហើយវាមានតម្លៃចាប់ពីខ្ទង់ $50,000។

Read More